Subscribe Now

Trending News

ជឿជាក់ក្នុងការរស់នៅ
ជីប ម៉ុង លែន

ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា។ ជីប ម៉ុង លែន គឺជាពាណិជ្ជកម្មមួយរបស់ ជីប ម៉ុង ដែលជាក្រុមហ៊ុនវិនិយោគលើច្រើនវិស័យ និងរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់យើង គឺផ្តល់ជូនគេហដ្ឋានតាមក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។ គម្រោងលំនៅឋានរបស់យើងសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈ ដែលមានគុណភាពខ្ពស់បំផុត និងមានវិញ្ញាបនបត្រ ISO បញ្ជាក់ផងដែរ ដូចជាបេតុង ជីប ម៉ុង ដែកថែបអ៊ីតាលីម៉ាក វី ក្បឿង ជីប ម៉ុង និងទុយោ ជីប ម៉ុង ជាដើម។ ការរចនាម៉ូដទាំងក្នុង និងក្រៅរបស់លំនៅឋាននីមួយៗ ជារចនាបថមិនចេះហួសសម័យ ដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងហ្មត់ចត់លើទំនោររបស់មនុស្សគ្រប់សម័យកាល។ លំនៅឋានរបស់យើង ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ និងហ៊ុមព័ទ្ធទៅដោយក្លឹបហៅស៍ សួនច្បារ ចំណតរថយន្ត ទីធ្លាកម្សាន្ត និងផ្សារសហគមន៍ ដើម្បីធានាជូនអតិថិជនរបស់យើងនូវការ «ជឿជាក់ក្នុងការរស់នៅ»។

គម្រោងដំបូងគេបង្អស់របស់យើងគឺ ផាក លែន សែនសុខ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានប្រគល់ជូនអតិថិជននៅក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ននេះ យើងមានគម្រោងចំនួនប្រាំបួនផ្សេងទៀត ដែលស្ថិតក្រោមការសាងសង់៖ គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ, ផាក លែន ពោធិ៍ចិនតុង និង គម្រោង លែន រីច ចំការដូង ដែលគម្រោងទាំងអស់នេះផ្តល់ជូននូវលំនៅឋានជាច្រើនប្រភេទរួមមាន វីឡា វីឡាកូនកាត់ ហ្សបហៅស៍ និងខុនដូ ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងសម្រាប់គេហដ្ឋានដែលមានគុណភាពខ្ពស់ និងមានរចនាបថប្រណីត។

ជីប ម៉ុង លែន ជ្រើសរើសអភិវឌ្ឍគម្រោងទាំងអស់របស់ខ្លួននៅតំបន់យុទ្ធសាស្ត្រ។ យើងធានាថា គម្រោងរបស់យើងត្រូវបានសាងសង់ឡើងនៅតំបន់ ដែលមានសក្តានុពលនៃការអភិវឌ្ឍ ដែលមានផ្លូវចេញចូលឆាប់រហ័ស និងងាយស្រួលបំផុតទៅកាន់ផ្សារទំនើប សាលារៀនរដ្ឋ និងសាលាអន្តរជាតិ ធនាគារ និងមន្ទីរពេទ្យ។

ដើម្បីធានាថា គម្រោងរបស់យើងត្រូវបានសាងសង់ប្រកបដោយគុណភាព និងទាន់ពេលកំណត់ បច្ចុប្បន្ននេះ យើងមានបុគ្គលិកបម្រើការជាអ្នកឯកទេសជាតិ និងអន្តរជាតិ និងអ្នកជំនាញជាង៤០០០នាក់ ដែលពួកគេទាំងអស់ប្តេជ្ញាចិត្តជួយធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរ តាមរយៈសំណង់ដែលមានគុណភាពខ្ពស់ ស្តង់ដាសម្រាប់ការរស់នៅ និងបំពាក់ដោយបរិក្ខារលំនៅឋាន និងសេវាកម្សាន្ត ដែលមានភាពល្អផ្តាច់គេ។

គម្រោងរបស់យើង

លែនម៉ាក

អភិវឌ្ឍន៍តំបន់លំនៅឋាននៅប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលផ្សារទំនើបខ្នាតយក្ស។

ផាក លែន

អភិវឌ្ឍន៍តំបន់លំនៅឋានថ្នាក់ពាណិជ្ជកម្មសម្រាប់គ្រួសារទាន់សម័យ។

លែន រីច

អភិវឌ្ឍន៍តំបន់លំនៅឋាន ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច សាងសង់ប្រកបដោយស្តង់ដាខ្ពស់ ជាមួយនឹងរចនាម៉ូដទំនើបទាន់សម័យ។

វិចិត្រសាល

Park Land Condo TK

Land Riche

ទំនាក់ទំនង

ជីប ម៉ុង លែន

#137B, Mao Tse Tung Blvd., Phnom Penh, Cambodia.

 

061 997 888